#របៀបសរសេរសំណេរតែងសេចក្តីឲ្យបានពិន្ទុល្អ ១. មុននឹងសរសេរត្រូវអានប្រធានយ៉ាងហោចណាស់៣ដង ដើម្បីឲ្យបានយល់ច្បាស់ពីប្រធានជាមុនសិន ២.ចំណាយពេល៥នាទីដើម្បីគិតពីគំនិតសំខាន់ៗសរសេរដាក់ក្រដាសព្រៀង (គួរសរសេរពីអ្វីខ្លះ លើករឿងអ្វីមកដាក់បាន ត្រូវពន្យល់ពាក្យអ្វីខ្លះ…) ៣. ត្រូវចេះបែងចែកពេល គួរសរសេរផ្តើមប៉ុន្មាននាទី តួសេចក្តីប៉ុន្មាននាទី និង សេចក្តីបញ្ចប់ប៉ុន្មាននាទី? ៤. ត្រូវប្រើឃ្លាភ្ជាប់សេចក្តី កុំឲ្យជាន់គ្នា ( យ៉ាងណាមិញ លើសពីនេះទៅទៀត ម្យ៉ាងទៀត ជាក់ស្ដែង…) ៥. ហាត់រៀនសរសេរអក្សរឲ្យបានស្អាតឬមិនបាច់ស្អាតខ្លាំងពេកសំខាន់ងាយស្រួលមើល មានរបៀប និង សរសេរឲ្យបានលឿនបំផុតទៅតាមអ្វីដែលអាចធ្វើបាន ៦. ត្រូវចេះច្បិចយកអត្ថន័យនៃអក្សរសិល្ប៍មកដាក់…
តែងសេចក្ដីខ្មែរ
-
-
ប្រធាន៖ មានទស្សនៈមួយបានពោលថា “រស់ត្រូវតែចេះតស៊ូ” ។ ចូរស្រាយបំភ្លឺ ដោយភ្ជាប់ជាមួយនឹងអំណះអំណាងមកបញ្ជាក់ ។ សេចក្ដីអធិប្បាយ មនុស្សគ្រប់រូបតែងតែមានបំណងប្រាថ្នាចង់រស់នៅប្រកបដោយសុភមង្គល មានកិត្តិយស និងមានសេចក្ដីថ្លៃថ្នូរ ។ ដើម្បីសម្រេចនូវបំណងប្រាថ្នាទាំងនេះ យើងត្រូវតែមានការអំណត់ព្យាយាមរៀនសូត្រ និងការតស៊ូខ្ពស់ក្នុងជីវិត។ ដោយស្ថិតក្នុងបំណងស្វែងរកសុភមង្គលនេះហើយ ទើបមានទស្សនៈមួយបានលើឡើងថា “រស់ត្រូវតែចេះតស៊ូ” ។ តើទស្សនៈខាងលើនេះបានបង្កប់នូវខ្លឹមសារយ៉ាងណាខ្លះ? ដើម្បីជាមធ្យោបាយដល់ការបកស្រាយប្រធានខាងលើ ឱ្យមានលក្ខណៈពិស្ដារប្រកប ដោយ ខ្លឹមសារមានអត្ថន័យថែមមួយកម្រិតទៀតនោះ ជាបឋមយើងគប្បីស្វែងយល់នូវន័យនៃពាក្យគន្លឹះមួយចំនួនជាមុនសិន ។ ពាក្យ “តស៊ូ” មានន័យថា ជំនះលើគ្រប់ឧបសគ្គ គ្រប់កាលៈទេសៈ គ្រប់ស្ថានភាពទាំងអស់ ។ ដូចនេះអត្ថន័យរបស់ប្រធានខាងលើចង់បង្ហាញថា មនុស្សយើងម្នាក់ៗត្រូវតែរកវិធីសាស្ត្រ ឬយុទ្ធវិធីយ៉ាងណា…