#របៀបសរសេរសំណេរតែងសេចក្តីឲ្យបានពិន្ទុល្អ
១. មុននឹងសរសេរត្រូវអានប្រធានយ៉ាងហោចណាស់៣ដង ដើម្បីឲ្យបានយល់ច្បាស់ពីប្រធានជាមុនសិន
២.ចំណាយពេល៥នាទីដើម្បីគិតពីគំនិតសំខាន់ៗសរសេរដាក់ក្រដាសព្រៀង (គួរសរសេរពីអ្វីខ្លះ លើករឿងអ្វីមកដាក់បាន ត្រូវពន្យល់ពាក្យអ្វីខ្លះ…)
៣. ត្រូវចេះបែងចែកពេល គួរសរសេរផ្តើមប៉ុន្មាននាទី តួសេចក្តីប៉ុន្មាននាទី និង សេចក្តីបញ្ចប់ប៉ុន្មាននាទី?
៤. ត្រូវប្រើឃ្លាភ្ជាប់សេចក្តី កុំឲ្យជាន់គ្នា ( យ៉ាងណាមិញ លើសពីនេះទៅទៀត ម្យ៉ាងទៀត ជាក់ស្ដែង…)
៥. ហាត់រៀនសរសេរអក្សរឲ្យបានស្អាតឬមិនបាច់ស្អាតខ្លាំងពេកសំខាន់ងាយស្រួលមើល មានរបៀប និង សរសេរឲ្យបានលឿនបំផុតទៅតាមអ្វីដែលអាចធ្វើបាន
៦. ត្រូវចេះច្បិចយកអត្ថន័យនៃអក្សរសិល្ប៍មកដាក់ (កុំលើករឿងទាំងមូលមកសរសេរ)
៧. សរសេរដាច់ខាតត្រូវតែបានបីផ្នែកនៃសំណេរ ផ្តើម តួ បញ្ចប់ ទោះបីជាសល់១៥នាទីយើងទើបតែលើកឧទាហរណ៍បានតែពីររឿងក៏ដោយ ក៏ត្រូវប្រញាប់បញ្ចប់ដើម្បីចូល បញ្ចប់សេចក្តី បើមិនដូច្នេះទេ នឹងបាត់ពិន្ទុច្រើន
៨. ព្យាយាមសរសេរខ្លីហើយខ្លឹម សំណេរល្អ ពិន្ទុច្រើន មិនសំដៅទៅលើវែងទេ សំខាន់អត្ថន័យ
៩. ត្រូវចេះសរសេរឲ្យត្រូវតាម អក្ខរាវិរុទ្ធ ព្រោះវាជាចំណុចសំខាន់នៃអក្សរសាស្ត្រខ្មែរ
អត្ថបទ៖ លុយ សុភី Idol អ្នកបន្តវេន